ចាប់ផ្ដើមពីថ្ងៃទី28 កញ្ញា 2017 តទៅ  Uber ចាប់ដំណើរការកម្មវិធីបច្ចេកវិទ្យា ridesharing នៅកម្ពុជា ដើម្បីបម្រើសេវាជូនដល់អ្នកធ្វើដំណើរ អ្នកបើកបរជាដៃគូ និងអ្នករស់នៅរាជធានីភ្នំពេញទាំងអស់។

ក្នុងនាមអ្នកធ្វើដំណើរ លោកអ្នកអាចចុចប៊ូតុងលើក​ម្មវិធីស្មាតហ្វូនរបស់យើង ដើម្បីទទួលបាន សេវាធ្វើដំណើរក្នុងតម្លៃសមរម្យ មានទំនុកចិត្ត និងមានសុវត្ថិភាព ដើម្បីរីករាយកម្សាន្ត ក្នុងរាជធានីភ្នំពេញ មិនថាអ្នកធ្វើដំណើរទៅទិញអីវ៉ាន់នៅម្ដុំផ្សារធំថ្មី ទស្សនាព្រះបរមរាជវាំង និងព្រះវិហារព្រះកែវមរកត ឬទៅទទួលទានអាហារពេលល្ងាច គយគន់មើលថ្ងៃរៀបលិច លើដងទន្លេសាបជាដើមក៏ដោយ។

https://www.youtube.com/watch?v=O8So3DQos6g&feature=youtu.be

សម្រាប់អ្នកបើកបរដោយប្រើ Uber មិនថាបុរស​ ឬនារី កម្មវិធីទូរស័ព្ទរបស់យើង ផ្ដល់ជូននូវមធ្យោបាយ រកប្រាក់តាមរបៀបថ្មីមួយ។ លោកអ្នកអាចចុចប៊ូតុង ដើម្បីចាប់ផ្ដើមរកប្រាក់ចំណូលបន្ថែមជាមួយ Uber មិនថាលោកអ្នកជាម្ចាស់រថយន្តផ្ទាល់ខ្លួន ហើយចង់ដឹកភ្ញៀវធ្វើដំណើរក្ដី ឬលោកអ្នកជាអ្នកបើកបរ តាក់ស៊ីដែលត្រូវការមធ្យោបាយឆ្លាតវៃក្នុងការរកភ្ញៀវជាដើម។  

សម្រាប់រាជធានីដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សដូចជារាជធានីភ្នំពេញ មាន Uber  ដូចមានជម្រើសមធ្យោបាយធ្វើដំណើរថ្មីមួយទៀត។ ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងជាង 600ផ្សេងទៀត តាមបណ្ដាប្រទេសនានាទូទាំងពិភពលោកដែល Uber បានបើក និងកំពុងដំណើរការ។ យើងមិនអាចសម្រេចជោគជ័យនេះបានទេ បើគ្មានការចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញគំនិតជឿនលឿននៃបច្ចេកវិទ្យាបង្កើតថ្មី រហូតឈានទៅដល់ ការបើកដំណើរការកម្មវិធី Ridesharing នេះ។

ថ្លែងក្នុងពិធីសម្ពោធនេះដែរ លោក Brooks Entwistle នាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុន Uber បានមានប្រសាសន៍ “យើងពិតជារំភើបរីករាយក្រៃលែងក្នុងការសម្ពោធដំណើរការបច្ចេកវិទ្យា ridesharing នៅកម្ពុជា ដើម្បីបម្រើសេវាជូនអ្នកធ្វើដំណើរ អ្នកបើកបរជាដៃគូ និងអ្នករស់នៅរាជធានីភ្នំពេញ។ ពិធីសម្ពោធនេះ ជាសក្ខីភាពបង្ហាញពីកម្លាំងចលកររបស់យើងដែលកំពុងរីកចម្រើនជោគជ័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ យើងពិតជាមិនអាចសម្រេចជោគជ័យនេះបានទេ បើគ្មានការចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញគំនិតបច្ចេកវិទ្យាបង្កើតថ្មីឲ្យឈានទៅដល់ការបើកដំណើរការកម្មវិធី ridesharing នេះ។”

ជាមួយគ្នានេះដែរ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានមានប្រសាសន៍ចូលរួមថ្លែងនូវចំណាប់អារម្មណ៍ផងដែរថា “ក្រសួងសាធារណការ និងដឹកជញ្ជូន មានទស្សនៈវិស័យ និងការប្ដេជ្ញាខ្ពស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរបែបទំនើបប្រកបដោយគុណភាព ទំនុកចិត្ត និងសុវត្ថិភាព។ ហេតុនេះ ក្រសួងបានសហការជាមួយក្រុមហ៊ុន Uber រយៈពេលប្រាំមួយខែដើម្បីស្វែងយល់ និងនាំមកនូវប្រព័ន្ធមធ្យោបាយដឹកជញ្ជូន”​ភាគចល័ត” ថ្មី ដូចជាបច្ចេកវិទ្យាកម្មវិធី Ridesharing នេះជាដើម។ ការសម្ពោធកម្មវិធី Uber ថ្ងៃនេះ បង្ហាញឲ្យឃើញពីការរួមចំណែករបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជនក្នុងការផ្ដល់នូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មី។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសម្ដែងនូវការអបអរសាទរចំពោះការសម្ពោធកម្មវិធីនេះនៅកម្ពុជា ក៏ដូចជាសង្ឃឹមថាវានឹងទទួលបានជោគជ័យនៅតំបន់អាស៊ីនេះ។”   

———-

ការប្រើប្រាស់ Uber មានភាពឆាប់រហ័ស និងសាមញ្ញ៖

  • ទាញយកកម្មវិធីប្រើដោយឥតគិតថ្លៃក្នុង App Store Google Play
  • ចុះឈ្មោះដោយប្រើលេខទូរស័ព្ទ និងអ៊ីម៉ែលលោកអ្នក
  • ចុចហៅរថយន្តតាមកម្មវិធី Uber ហើយអ្នកបើកបរនឹងមកដល់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ
  • ការទូទាត់ងាយស្រួល អាចបង់ជាសាច់ប្រាក់ ឬតាមប័ណ្ណឥណទាន នៅពេលដល់គោលដៅ

នៅពេលធ្វើដំណើរតាមកម្មវិធី Uber​ លោកអ្នកនឹងទទួលបាននូវព័ត៌មានលម្អិត ចាំបាច់ដូចជា ព័ត៌មានទាក់ទងនឹងអ្នកបើកបរ និងស្លាកលេខរថយន្ត។ លោកអ្នកអាចរកមើលទីតាំងរបស់អ្នកបើកបរ តាមរយៈកម្មវិធីទូរស័ព្ទនេះ ហើយអាចចែករំលែកផ្ដល់នូវព័ត៌មានលម្អិត អំពីការធ្វើដំណើរ របស់លោកអ្នក ដល់មិត្តភក្ដិ និងក្រុមគ្រួសារផងដែរ ដើម្បីឲ្យពួកគាត់ដឹងថាលោកអ្នក មកដល់ផ្ទះ ដោយសុវត្ថិភាព។

ដោយសារថ្ងៃនេះ Uber ដំណើរការនៅភ្នំពេញហើយ ​ ដូច្នេះយើងរីករាយផ្ដល់ជូននូវការធ្វើដំណើរ ដោយឥតគិតថ្លៃចំនួន 10ដង ដែលមានតម្លៃរហូតដល់ $4 ក្នុងមួយដង រហូតដល់ថ្ងៃទី15 តុលា ដោយគ្រាន់តែប្រើកូដ UberPPLaunch។ ការធ្វើដំណើរនៅកម្ពុជា ទើបនឹងចាប់ផ្ដើមប៉ុណ្ណោះ យើងសង្ឃឹមថា នឹងបន្តដំណើរវែងឆ្ងាយជាមួយគ្នាទៅថ្ងៃមុខ។

Uber ចាប់ដំណើរការជាផ្លូវការ!

ពីក្រុមការងារ Uber  កម្ពុជា