យើងខ្ញុំ​មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា លោកស្រី Ann Lavin បានចូលរួមជាមួយ​ក្រុមហ៊ុន Uber ដែលមានតួនាទីជានាយកជាន់ខ្ពស់ផ្នែក​គោលនយោបាយសាធារណៈ និងទំនាក់ទំនងរដ្ឋាភិបាល ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនាមជាសមាជិកសំខាន់​នៃក្រុមការងារ​ថ្នាក់​ដឹកនាំ​របស់ក្រុមហ៊ុន Uber ប្រចាំតំបន់ លោកស្រី Ann មាន ភារកិច្ច​ធ្វើការជាមួយរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ និងភាគីទីបី ដើម្បីបង្កើតឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា ​វិជ្ជមាននិងបរិយាកាសសម​ប្រកប​​សម្រាប់សេវាចែករំលែកយាន​ជំនិះ ​និងគម្រោង​នវានុវត្តន៍​ផ្សេងទៀត ​ទាក់ ទង​នឹងការ​ធ្វើ​ដំណើរ​ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

​ខ្ញុំពិតជារំភើបក្រៃលែងដែល​​ លោកស្រី Ann ចូលរួមបម្រើការងារ​ជាមួយក្រុមហ៊ុន Uber និងដឹកនាំ ការងារ​របស់យើង​ផ្នែក​គោលនយោបាយ នៅក្នុងតំបន់ដែលមានការរីកលូតលាស់យ៉ាងរហ័ស និងមាន សក្តានុពលខ្ពស់បំផុត​មួយនេះ ។ លោកស្រី Ann បាននាំមកនូវជំនាញបច្ចេកទេសយ៉ាងច្រើន ក្នុងរយៈពេល​ពីរ ទសវត្សរ៍ នៃការងារ​របស់​លោក​ស្រី​ក្នុងការ​តស៊ូ​មតិឲ្យ​មាន​ការផ្លាស់ប្តូរជាវិជ្ជមាន ការជំរុញ​ឱកាសផ្នែកសេដ្ឋកិច្ច និងនវានុវត្តន៍​ ហើយការតែងតាំងរបស់លោក​ស្រីបញ្ជាក់​ឲ្យឃើញ​ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការចាប់ដៃគូ ជាមួយរដ្ឋាភិបាល និង​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការវិនិយោគនៅក្នុងសហគមន៍​នានា​ ស្របពេល​ដែលយើងពង្រឹង​ការ វិនិយោគ ជារួម​​ឲ្យ​កាន់តែស៊ីជម្រៅថែមទៀត​នៅតំបន់​អាស៊ី។

លោកស្រី Ann ចូលរួមជាមួយក្រុមហ៊ុន Uber បន្ទាប់​ពីបានចាកចេញពីក្រុមហ៊ុន Google ដែលនៅទីនោះ លោកស្រីបានដឹកនាំការងារ​ផ្នែក​គោលនយោបាយនៅទូទាំងប្រទេសចិន អាស៊ីអាគ្នេយ៍ និងទីផ្សារកំពុងលូត លាស់ ដែលរួមមានការងារ​ពង្រឹង​​សេដ្ឋកិច្ច និយ័តកម្ម​ឯកសារ​ នយោបាយភូមិសាស្ត្រ គោលនយោបាយឯកជន និង​គោល​នយោបាយ​បច្ចេកវិទ្យាទូទៅ។ កាលពីមុនលោកស្រី Ann គឺជាទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនច្បាប់​ McLarty Associates និងជាអនុប្រធានក្រុមប្រឹក្សាអាជីវកម្មអាមេរិក – អាស៊ាន ដែលជាអង្គការពាណិជ្ជកម្មធំ​ របស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ ក្រៅពីតួនាទីជាច្រើនទៀត​នៅក្នុងជួរ​រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុង ​ក្រសួងថាមពល និងជាប្រធានគណៈកម្មការលើកម្មវិធីអាហារូបករណ៍របស់សេតវិមាន (Commission on White House Fellowships) ។

ជុំវិញការតែង​តាំងនេះ លោកស្រី Ann បានមានប្រសាសន៍ថា៖ “ខ្ញុំមានក្តីរំភើបរីករាយ ដែលបានចូលរួម ជាមួយក្រុមហ៊ុន Uber នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏រស់​រវើក​នេះ​។ ជារៀងរាល់ថ្ងៃ ក្រុមហ៊ុន Uber ជួយមនុស្ស រាប់លាននាក់​ឲ្យ​រស់​នៅបានកាន់តែ​ល្អប្រសើរ។ វាគួរឱ្យរំភើបដែលបាន​ធ្វើការជាមួយក្រុមហ៊ុន Uber ដើម្បីធ្វើឲ្យ ​មានការផ្លាស់ប្តូរជាវិជ្ជមាន និង​ចាប់ដៃគូ​ជាមួយរដ្ឋាភិបាល និងសហគមន៍នានា ដើម្បីជំរុញឲ្យ​មាន​នវានុវត្តន៍ និងឱកាស​នានា ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Uber ជួយបំពេញដល់​សេចក្តី​ត្រូវការ ​របស់មនុស្សរាប់លាននាក់ បន្ថែមទៀត”។

តាមរយៈ​​ចំណង​ទំនាក់ទំនងយ៉ាងស៊ីជម្រៅ​របស់លោកស្រីនៅទ្វីបអាស៊ី  បណ្តាញទំនាក់ទំនងយ៉ាងទូលំ ទូលាយ និងទសន្សៈវិស័យច្បាស់លាស់អំពីរបៀបដែលអាជីវកម្មអាចរីកចម្រើនទៅបាន​នៅក្នុងបរិយាកាស ប្រតិបត្តិការ​ប្រកប​ដោយការ​ប្រកួតប្រជែង​នៅក្នុងពិភពលោកផង​នោះ  ខ្ញុំមានទំនុកចិត្តថាលោកស្រី​សក្តិសម​នឹង ​តួនាទីនេះ ក្នុងការ​ជំរុញ​ការងារ​​​ក្នុង​យុគសម័យថ្មីនេះ​ ដែល​អាច​​ជួយ​ឲ្យ​ទីក្រុងទាំងអស់ដែលយើងធ្វើកំពុងតែ ប្រតិបត្តិការ បញ្ចេញនូវ​សក្ដានុពល​របស់ខ្លួនពិតៗ​។

ពីខ្ញុំ Jill Hazelbaker

អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយ និងទំនាក់ទំនង