សួស្ដីភ្នំពេញ! ស្វាគមន៍មកកាន់ទំព័រUber អរគុណសម្រាប់ការអញ្ជើញចូលមកមើលការណែនាំខ្លីៗ ពីរបៀបស្នើយកការធ្វើ ដំណើរជាមួយUber។
- អ្នកត្រូវមានកម្មវិធីUberនៅលើទូរស័ព្ទដៃ ទាញយកនៅទីនេះ
- បំពេញពត៌មានរបស់អ្នកតាមការតម្រូវពីកម្មវិធី
- រួចរាល់? បើរួចរាល់យើងមកយល់ដឹងពីជំហ៊ានងាយៗ ដើម្បីស្នើយកការធ្វើដំណើរជាមួយកម្មវិធីUber។
របៀបហៅ Uber ជិះ
- ចុចទៅលើពាក្យ “Where to?” រួចវាយបញ្ចូលទិសដៅដែលអ្នកចង់ទៅ
- បន្ទាប់មក អ្នកនឹងបានដឹងពីតម្លៃនៃការធ្វើដំណើររបស់អ្នក
- បន្ទាប់មក ចុចលើពាក្យ “CONFIRM UBERX”
- បន្ទាប់មក បញ្ជាក់ពីទីតាំងដែលអ្នកចង់ឲ្យអ្នកបើកបរមកទទួលអ្នក ដោយគ្រាន់តែអូសម្ជុលតូចព៌ណខ្មៅដែលមានបង្ហាញលើអេក្រង់ទៅដាក់នៅទីតាំងដែលអ្នកចង់ ឲ្យអ្នកបើកបរមកទទួលអ្នក
- បន្ទាប់មក ចុចលើពាក្យ “CONFIRM PICKUP” នោះអ្នកនឹងចាប់ផ្ដើមស្នើយកការធ្វើដំណើរពីអ្នកបើកបរដែលនៅជិត អ្នកបំផុត
បន្ទាប់ពីអ្នកបើកបរទទួលយកសំណើររបស់អ្នករួចហើយ អ្នកនឹងទទួលបានព៌តមានពីអ្នកបើកបររបស់អ្នកដូចជា ប្រភេទឡាន និងស្លាកលេខឡានជាដើម។ នៅពេលដែលអ្នកបើកបររបស់អ្នកមកដល់ អ្នកនឹងមើលឃើញថាឡានរបស់គាត់គឺមកស្ថិតនៅកន្លែងដែលអ្នកបានដាក់ឲ្យអ្នកបើកបរមកទទួលអ្នក។
មានអ្វីពិបាកទៀតជាមួយUber? តោះ! ចាប់ផ្ដើមធ្វើដំណើរជាមួយយើងចាប់ពីពេលនេះទៅ កាត់បន្ថយបញ្ហាចរាចរណ៍ ហើយងាយៗទៀត។ សូមឲ្យសំណាងល្អ និងមានភាពរីករាយជាមួយនឹងការធ្វើដំណើរជាមួយUberណា៎!
Posted by Somethi
Category: