រំលងទៅកាន់ខ្លឹមសារចម្បង

Tell us your location

Please enter your nearest city name to help us display the correct information for your area

Uber
Rides on demand
ដំឡើង

ជិះប្រកបដោយសុវត្ថិភាព ទីក្រុងកាន់តែមានសុវត្ថិភាព

ខិតខំបំពេញកាតព្វកិច្ចសម្រាប់អ្នករាល់គ្នាពេលធ្វើដំណើរ

សុវត្ថិភាពមានសារៈសំខាន់សម្រាប់យើង មិនថាអ្នកអង្គុយនៅផ្នែកខាងក្រោយ ឬកំពុងបើកបរនោះទេ។ ហេតុដូច្នេះហើយបានជាយើងបន្តអភិវឌ្ឍបច្ចេកវិទ្យា ដែលជួយធ្វើឱ្យការជិះរាប់លានកាន់តែមានសុវត្ថិភាពជារៀងរាល់ថ្ងៃ។

រក្សាសុវត្ថិភាពជូនអ្នក

ការជិះដែលអ្នកអាចជឿទុកចិត្ត

សុវត្ថិភាពសម្រាប់អ្នកជិះ

យើងបានបង្កើតកម្មវិធី Uber ដោយផ្តោតលើសុវត្ថិភាព។ ស្វែងយល់បន្ថែមអំពីមុខងារ ដែលជួយរក្សាសុវត្ថិភាពអ្នកជិះ។

សុវត្ថិភាពសម្រាប់អ្នកបើកបរ

ដើម្បីប្រាកដថា អ្នកបើកបរមានសុវត្ថិភាពពេលធ្វើដំណើរ យើងបានបង្កើតមុខងារសុវត្ថិភាពជាក់លាក់សម្រាប់អ្នកបើកបរនៅក្នុងកម្មវិធី។

សុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា

ការការពារសហគមន៍

ឥទ្ធិពលវិជ្ជមាន

វត្តមាន Uber នៅក្នុងទីក្រុង និងការថយចុះនៃការបើកបរពេលស្រវឹងគឺមានទំនាក់ទំនងស្អិតរមួត។ ហើយយើងបានសហការជាមួយអង្គភាពមាតាប្រឆាំងនឹងការបើកបរពេលស្រវឹង (MADD) នៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ដល់ការយល់ដឹងអំពីមធ្យោបាយធ្វើដំណើរត្រលប់ទៅផ្ទះដែលកាន់តែមានសុវត្ថិភាព។ និយាយរួម ការផ្តល់ជម្រើសកាន់តែច្រើននាំមកនូវលទ្ធផលកាន់តែប្រសើរ។

មានផ្តល់សេវាជានិច្ច 24/7

Uber ដំណើរការជានិច្ច ដូចទីក្រុងដែលយើងប្រតិបត្តិដូច្នេះដែរ។ បន្ថែមពីនេះ យើងក៏មានផ្តល់សេវាពេលមានអាសន្នផងដែរ ដែលការផ្តល់ជូននូវការធ្វើដំណើរប្រកបដោយទំនុកចិត្តទៅកាន់គោលដៅដែលមានសុវត្ថិភាពមានសារៈសំខាន់បំផុត។ យើងក៏បានធ្វើការជាមួយកាកបាទក្រហមសហរដ្ឋអាមេរិកក្នុងការជួយសហគមន៍នានា ដែលយើងផ្ដល់សេវា នៅពេលមានគ្រោះធម្មជាតិផងដែរ។

ការធ្វើដំណើរតាមផ្លូវដែលគិតគូរសវុត្ថិភាពសាធារណៈ

យើងអាចជួយការពារសហគមន៍បានកាន់តែប្រសើរជាងមុន នៅពេលដែលបណ្តាញដៃគូបើកបររបស់យើងកាន់តែរីកធំឡើង។ យើងជូនដំណឹងអំពីការបាត់ខ្លួន (AMBER) តាមរយៈកម្មវិធីដៃគូ Uber ទៅកាន់ដៃគូបើកបរទាំងអស់ ដែលស្ថិតនៅលើបណ្តាញ ដោយហេតុថា យើងទាំងអស់គ្នានឹងមានសុវត្ថិភាពជាងមុន នៅពេលដែលមានមនុស្សជួយសង្កេតមើលសុវត្ថិភាពកាន់តែច្រើន។

ការប្តេជ្ញារបស់យើង

សេចក្តីណែនាំសម្រាប់សហគមន៍

មនុស្សគឺជាកត្តាសំខាន់បំផុតក្នុងបទពិសោធន៍ប្រើប្រាស់ Uber។ អ្នកជិះ និងអ្នកបើកបរតែងមានទំនាក់ទំនងទៅវិញទៅមក។ យើងបានបង្កើតគោលការណ៍សហគមន៍របស់យើង ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នានៅក្នុងយានជំនិះមានស្តង់ដាររួមមួយសម្រាប់ការគោរពគ្នា ភាពទទួលខុសត្រូវ និងសុជីវធម៌ទូទៅ។

សេចក្តីណែនាំសម្រាប់សហគមន៍របស់យើង