រំលងទៅកាន់ខ្លឹមសារចម្បង

Tell us your location

Please enter your nearest city name to help us display the correct information for your area

uberPOOL

ជិះរួមគ្នាដើម្បីសន្សំសំចៃ

uberPOOL ផ្គូផ្គងអ្នកជាមួយអ្នកជិះដែលធ្វើដំណើរតាមទិសដៅដូចអ្នក ដើម្បីឱ្យអ្នកអាចចែករំលែកការជិះ និងថ្លៃចំណាយ។

  • ជិះដល់គោលដៅក្នុងតម្លៃសមរម្យ
  • ជិះរថយន្តរួមគ្នាជាមួយអ្នកផ្សេងនៅក្នុងរថយន្តតូចប្រកបដោយផាសុខភាព
  • អ្នកជិះអតិបរមា 2 នាក់សម្រាប់សំណើនីមួយៗ

របៀបដែល uberPOOL ដំណើរការ

1

សំណើ

បើកកម្មវិធី Uber រួចបញ្ចូលគោលដៅនៅក្នុងប្រអប់ទៅទីណា។ ប៉ះជម្រើសជិះ uberPOOL នៅផ្នែកខាងក្រោមអេក្រង់។ បន្ទាប់មក ប៉ះបញ្ជាក់ uberPOOL។ អ្នកអាចស្នើ uberPOOL ដែលមានកំណត់ចំនួនមនុស្សត្រឹម 2 នាក់។

អ្នកនឹងមើលឃើញពេលវេលា រហូតដល់អ្នកបើកបរមកដល់ ក៏ដូចជាចន្លោះពេលប៉ាន់ស្មាននៃការទៅដល់គោលដៅរបស់អ្នកផងដែរ។

2

ជិះ

មើលផែនទីនៅក្នុងកម្មវិធី Uber ខណៈពេលដែលអ្នកដើរទៅកាន់កន្លែងទទួល។ ត្រៀមចាំនៅចិញ្ចើមផ្លូវ មុនពេលដែលអ្នកបើកបរមកដល់ ដើម្បីប្រាកដថា មិនមាននរណាម្នាក់នៅក្នុងរថយន្តត្រូវរង់ចាំនោះទេ។

យើងនឹងផ្គូផ្គងរថយន្តរបស់អ្នកជាមួយអ្នកជិះផ្សេងទៀតដែលធ្វើដំណើរតាមផ្លូវដូចអ្នក។ នេះគឺជាវិធីដែលយើងអាចផ្តល់ជូនអ្នកនូវតម្លៃទាប ដូច្នេះអ្នកត្រូវដឹងថាមានការទទួល និង/ឬដាក់ចុះអំឡុងពេលដែលអ្នកធ្វើដំណើរ។

3

ចុះ

នៅពេលទៅដល់គោលដៅ គ្រាន់តែចុះពីលើរថយន្តជាការស្រេច។ យើងនឹងគិតលុយដោយស្វ័យប្រវត្តិតាមរយៈវិធីទូទាត់ដែលអ្នកបានបញ្ចូលនៅក្នុងប្រព័ន្ធ។ ប្រសិនបើអ្នកទទួលបានសេវាល្អអំឡុងពេលធ្វើដំណើរ សូមពិចារណាផ្តល់ធីបដល់អ្នកបើកបរតាមរយៈកម្មវិធី បន្ទាប់ពីបញ្ចប់ការធ្វើដំណើរ។

តើ uberPOOL មានលក្ខណៈខុសប្លែកយ៉ាងណាខ្លះ

ទទួលនៅតាមផ្លូវ

យើងនឹងរកមើលអ្នកជិះនៅតាមផ្លូវជាមួយអ្នក ដើម្បីបំពេញកៅអីទំនេរនៅក្នុងរថយន្ត។ សូមស្វាគមន៍អ្នកជិះរួមជាមួយអ្នកដោយស្នាមញញឹម។ ជិះរួមគ្នា ដើម្បីសន្សំសំចៃប្រាក់។

វាចំណាយពេលយូរបន្តិច

វាអាចចំណាយពេលយូរបន្តិចទើបដល់គោលដៅ ដោយសារមានអ្នកជិះបន្ថែម ប៉ុន្តែអ្នកនឹងមើលឃើញពេលទៅដល់ប៉ាន់ស្មាននៅក្នុងកម្មវិធីជានិច្ច។ ប្រសិនបើអ្នកប្រញាប់ សូមសាកល្បងប្រើ uberX។

ទៅដល់កន្លែងរង់ចាំមុនពេលអ្នកបើកបរមកទទួល

នៅពេលដែលអ្នកកំណត់ពេលជិះបានត្រឹមត្រូវ uberPOOL អាចជាមធ្យោបាយដ៏អស្ចារ្យ។ ត្រៀមចាំនៅចិញ្ចើមផ្លូវ មុនពេលដែលអ្នកបើកបរមកដល់ ដើម្បីប្រាកដថា មិនមាននរណាម្នាក់នៅក្នុងរថយន្តត្រូវរង់ចាំនោះទេ។

អនុវត្តតាមគម្រោង

បន្ទាប់ពីការធ្វើដំណើរតាម uberPOOL ចាប់ផ្តើម គោលដៅរបស់អ្នកនឹងត្រូវបានកំណត់ និងចាក់សោ។ សកម្មភាពនេះជួយឱ្យយើងដឹងថា ត្រូវទៅទទួលអ្នកណាទៀត ហើយផ្លូវណាដែលល្អបំផុតសម្រាប់ការធ្វើដំណើរ។

ពីរនាក់សម្រាប់សំណើមួយលើកៗ

អ្នកអាចជិះ uberPOOL ជាមួយមិត្តភក្តិ ប៉ុន្តែប្រសិនបើអ្នកជិះជាមួយមនុស្សលើសពី 2 នាក់ ឬមានអីវ៉ាន់បន្ថែម អ្នកគួរតែស្នើជិះ uberX ឬ uberXL ដែលជាជម្រើសដ៏ល្អបំផុត។

FAQs

អ្វីដែលត្រូវរំពឹងនៅតាមផ្លូវ

  • តើមានកន្លែងទំនេរសម្រាប់ដាក់អីវ៉ាន់របស់ខ្ញុំទេ?

    វាអាស្រ័យលើទំហំរថយន្ត និងចំនួនអ្នកជិះ។ ប្រសិនបើអ្នកធ្វើដំណើរជាមួយអីវ៉ាន់ យើងសូមណែនាំឱ្យអ្នកសាកល្បងប្រើ uberX។

  • ចុះបើខ្ញុំមានមនុស្សលើសពី 2 នាក់?

    វាគឺជាការជិះដែលប្រកបដោយភាពរីករាយ! uberPOOL អនុញ្ញាតឱ្យមានតែអ្នកជិះ 2 នាក់ប៉ុណ្ណោះសម្រាប់សំណើនីមួយៗ ប៉ុន្តែអ្នកអាចប្រើ uberX ឬ uberXL សម្រាប់ក្រុមអ្នកជិះដែលច្រើនជាងនេះ។

  • តើត្រូវចំណាយពេលប៉ុន្មាន ដើម្បីទៅទទួលអ្នកជិះផ្សេងទៀត?

    ជាមធ្យម ការជិះជាមួយ uberPOOL គ្រាន់តែចំណាយពេលបន្ថែមពីរបីនាទីពីលើពេលធ្វើដំណើរសរុបតែប៉ុណ្ណោះ។ យើងនឹងបង្ហាញពេលទៅដល់ប៉ាន់ស្មាននៅក្នុងកម្មវិធីជានិច្ច ខណៈពេលដែលអ្នកជិះ។

  • អ្នកបើកបរមកទទួលខ្ញុំមុនគេ។ ហេតុអ្វីបានជាដាក់ខ្ញុំចុះក្រោយគេ?

    លំដាប់នៃការទៅទទួល និងដាក់ចុះគឺអាស្រ័យតាមគោលដៅដែលស្របនឹងផ្លូវ មិនមែនអាស្រ័យតាមលំដាប់នៃអ្នកដែលអ្នកបើកបរទៅទទួលមុនគេទេ។

  • តើមានការកំណត់ចំនួនមនុស្សដែលត្រូវទទួលអំឡុងពេលធ្វើដំណើរដែរឬទេ?

    Riders can hop in and out during your trip. If all empty seats are filled, we’ll stop looking for extra riders. Additionally, we’ll stop looking for extra riders to make sure you meet your arrival time.

  • ចុះបើអ្នកជិះជាមួយខ្ញុំជិះទៅក្រៅផ្លូវដែលបានកំណត់?

    បើទោះបីជាការទទួល និងដាក់ចុះអាចខុសពីផ្លូវដែលបានកំណត់បន្តិចក៏ដោយ យើងតែងតែព្យាយាមអស់ពីលទ្ធភាព ដើម្បីធានាថា អ្នកទៅដល់ដូចពេលដែលបង្ហាញក្នុងកម្មវិធី។

ត្រៀមរួចរាល់សម្រាប់ការជិះ uberPOOL ហើយឬនៅ?

ចុះឈ្មោះឥឡូវនេះ

uberX

ជិះប្រចាំថ្ងៃជាមួយតម្លៃសមរម្យ

uberXL

រថយន្តស្ព័រមានតម្លៃសមរម្យសម្រាប់ការជិះជាក្រុមបានរហូតដល់ 6 នាក់

UberSUV

រថយន្តស្ព័រប្រណីតសម្រាប់ការជិះជាក្រុមបានរហូតដល់ 6 នាក់

UberBLACK

ជិះលំដាប់ខ្ពស់ជាមួយអ្នកបើកបរអាជីព

UberSELECT

ជិះលំដាប់ខ្ពស់ក្នុងតម្លៃសមរម្យ

uberWAV

ជិះក្នុងតម្លៃសមរម្យជាមួយយានជំនិះដែលអាចដាក់រទេះជនពិការបាន