រំលងទៅកាន់ខ្លឹមសារចម្បង

Tell us your location

Please enter your nearest city name to help us display the correct information for your area

Select your language

ការប្តេជ្ញាចំពោះសហគមន៍

ការនាំមនុស្សគ្រប់គ្នាទៅមុខ

យើងប្ដេជ្ញាយ៉ាងមុតមាំដើម្បីនាំមនុស្សគ្រប់គ្នាទៅមុខ។ ដោយរបៀបណា? ដោយពិចារណាឡើងវិញទៅលើទីក្រុង សហការដើម្បីជួយធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាព គាំទ្រដល់ការរួមបញ្ចូល និងភាពចម្រុះ ក៏ដូចជាជួយផ្ដល់ឱកាសសម្រាប់មនុស្សគ្រប់ប្រភេទក្នុងលក្ខណៈដែលមិនធ្លាប់មានពីមុនមក។

ការគាំទ្រទីក្រុង

យើងប្ដេជ្ញាចែករំលែកធនធានជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីជួយធ្វើឱ្យទីក្រុងកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងស្រស់ស្អាត ហើយយើងកំពុងប្រើប្រាស់ធនធាន ដើម្បីសម្រេចគោលបំណងនេះ។

Uber Movement ផ្ដល់ឧបករណ៍ថ្មីៗ ដល់នគរូបនីយករ

Uber កំពុងសហការជាមួយអាជ្ញាធរទីក្រុងក្នុងគម្រោងដែលហៅថា Movement ដែលជាឈុតឧបករណ៍រៀបចំប្លង់ផែនទី ដោយប្រើប្រាស់ការវិភាគបានពីការធ្វើដំណើរជាមួយ Uber ជាង 2 ពាន់លាន ដើម្បីជួយនគរូបនីយករក្នុងការរចនាទីក្រុងសម្រាប់ពេលអនាគត។

“យើងមានក្ដីរំភើបក្នុងនាមជាដៃគូដំបូងមួយរបស់ Uber លើប្រព័ន្ធថ្មីនេះ។ យើងចង់ប្រើប្រាស់ប្រភពទិន្នន័យច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យផ្លូវធ្វើដំណើរកាន់តែមានសុវត្ថិភាពសម្រាប់ភ្ញៀវទស្សនា និងអ្នករស់នៅក្នុងតំបន់គ្រប់រូប។”

អភិបាលក្រុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Muriel Bowser

សហគមន៍កាន់តែមានសុវត្ថិភាព

បេសកកម្មរបស់យើងគឺមិនត្រឹមតែជួយឱ្យមនុស្សអាចផ្លាស់ទីប្រកបដោយភាពទុកចិត្តប៉ុណ្ណោះទេ តែថែមទាំងធ្វើការបង្កើតថ្មី និងជ្រោមជ្រែងដល់អ្នកដឹកនាំសហគមន៍ក្នុងការបង្កើតវិធីកាន់តែប្រសើរ និងសុវត្ថិភាពក្នុងការផ្លាស់ទីនេះ។

គេជឿថា គ្រឿងស្រវឹងជាកត្តារួមចំណែកមួយនៅក្នុងរាល់ករណីបុកគ្នា 3 ដែលគំរាមដល់អាយុជីវិត។

អង្គការសុខភាពភិភពលោក របាយការណ៍ទូទាំងសកលលោកស្ដីពីការបង្ការទៅលើការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ

Uber រួមគ្នាជាមួយនឹងមាតាក្នុងការប្រឆាំងនឹងការបើកបរទាំងស្រវឹង

Uber និង MADD កំពុងខិតខំសហការគ្នា ដើម្បីជួយសង្គ្រោះជីវិត ដោយលើកទឹកចិត្តឱ្យមនុស្សទុកកូនសោនៅផ្ទះ ហើយទទួលយកការជិះដែលមានសុវត្ថិភាពក្នុងនាមជា #DesignatedRider វិញ។

ភាពចម្រុះ និងការរួមបញ្ចូល

ការជួយឱ្យមនុស្សផ្លាស់ទីប្រកបដោយភាពទុកចិត្ត មានន័យថាគាំទ្រដល់លទ្ធភាពទទួលបានឱកាសស្មើៗ គ្នា និងធានាដល់បរិយាកាសដែលគោរពគ្នា និងរួមបញ្ចូលមនុស្សគ្រប់គ្នាដែលប្រើប្រាស់សេវាកម្មរបស់យើង។

អតិថិជនរបស់យើងមានភាពចម្រុះ ហើយយើងក៏ដូច្នោះដែរ

Uber ជាក្រុមហ៊ុនលំដាប់ពិភពលោកដែលដំណើរការនៅក្នុងប្រទេសចំនួន 65 ជុំវិញពិភពលោក។ បុគ្គលិករបស់យើងក៏មានប្រវត្តិ និងបទពិសោធន៍ចម្រុះគ្នាផងដែរ។

“ការធ្វើការក្នុងបរិយាកាសដែលមនុស្សគ្រប់គ្នាអាចធ្វើជាខ្លួនឯងពិតៗ បាន ដែលមនុស្សមានទឹកចិត្តចង់ប្ដេជ្ញា និងដែលគំនិតល្អៗ បំផុតទទួលបានជោគជ័យ—អ្នកនឹងត្រូវការមតិយល់ឃើញផ្សេងៗ ពីគ្នា ដែលសម្រេចបាន លុះត្រាតែមានភាពចម្រុះ ការរួមបញ្ចូល និងការទទួលស្គាល់។”

ប្រធានសម្របសម្រួលទីផ្សារពិភពលោកនៅ Uber អ្នកស្រី Amandine Aman

ឱកាសសម្រាប់ទាំងអស់គ្នា

រៀងរាល់ថ្ងៃ មនុស្សរាប់ពាន់នាក់ជុំវិញពិភពលោកប្រើប្រាស់កម្មវិធីរបស់ Uber ដើម្បីបំពេញការងារក្នុងលក្ខណៈមួយដែលស្របតាមជីវិតផ្ទាល់ខ្លួន។ ការងារឯករាជ្យតាមរយៈកម្មវិធីដូច Uber នេះអាចជាឧបករណ៍ដ៏មានអានុភាពក្នុងការបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សដែលមកពីមជ្ឈដ្ឋាន និងមានក្ដីស្រមៃផ្សេងគ្នា។

“Uber ជាការរីកចម្រើនធំបំផុតតែមួយគត់សម្រាប់ការផ្លាស់ទីរបស់ជនពិការភ្នែកក្នុងទសវត្សកន្លងទៅនេះ។”

ប្រធានអង្គការ Lighthouse for the Blind លោក Mike May

ភាពងាយស្រួលប្រើប្រាស់នៅ Uber

យើងកំពុងវិនិយោគលើដំណោះស្រាយដែលគាំទ្រដល់លទ្ធភាពផ្លាស់ទីរបស់មនុស្សគ្រប់គ្នាក្នុងសហគមន៍។ ឥឡូវនេះ មនុស្សចាស់ និងជនពិការប្រើប្រាស់ Uber បានកាន់តែងាយស្រួលជាងមុន។